Manage All Your Money in Chornor App
គឺជាកម្មវិធីសម្រាប់កត់ត្រា ចំណូល ចំណាយតាមរយៈទូរសព្ទដៃ។ កម្មវិធីនេះផ្តល់ភាពងាយស្រួលដល់អ្នកប្រើ ក្នុងការតាមដានរាល់ចំណូល ចំណាយប្រចាំខែ ដែលអាចផ្តល់ទិន្នន័យគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចចិត្តកាត់បន្ថយចំណាយណាមួយដែលមិនចាំបាច់ដើម្បីអាចជួយបង្កើនចំណូលសរុបសម្រាប់អ្នកឬគ្រួសាររបស់អ្នក។ កម្មវិធីអាចប្រើបានជាមួយនឹងទូរសព្ទទាំង Android និង iPhone។

មុខងារពិសេសៗ នៃកម្មវិធី
កម្មវិធីប្រើសម្រាប់កត់ត្រា ចំណូល និងចំណាយ សម្រាប់អ្នក ឬគ្រួសារអ្នក។ កម្មវិធីនេះអាចប្រើជាមួយ កុំព្យូទ័រ ទូរសព្ទដៃ (iOS និង Andriod) Tablet ឬ iPad។
ការកត់ត្រាចំណូល
ចំណូលអាចកត់ត្រាទៅតាមប្រភេទនៃចំណូលរបស់លោកអ្នកដូចជា ប្រាក់ខែ ការលក់ដូរ អំណោយ ជួល គម្រោង សេវាកម្ម លក់អចលនវត្ថុ លក់យាន្តជំនិះ ប្រាក់រង្វាន់ ការវិនិយោគ និងការប្រាក់។ ចំណូលក៏អាចកត់ត្រាជាប្រាក់រៀល ដុល្លារ ព័ត៌មានចំណូលពិស្តារ និង រូបថតដែលអាចថតតាមរយៈទូរសព្ទដៃដោយផ្ទាល់។
ការកត់ត្រាចំណាយ
ចំណាយអាចកត់ត្រាតាមប្រភេទនៃការចំណាយរបស់លោកអ្នកដូចជា សំលៀកបំពាក់ សាំង ម៉ាស៊ូត ជួសជុល ម្ហូបអាហារ ជួលផ្ទះ សុខភាព ទូរសព្ទ កម្សាន្ត ធានារ៉ាប់រង បង់រំលាស់ ថ្លៃទឹក ថ្លៃភ្លើង ឈ្នួល ការសិក្សា ពិធីបុណ្យ គ្រឿងអេឡិចត្រូនិច មង្គលការ ការធ្វើដំណើរ ការប្រាក់ ពន្ធដារ ។ ចំណាយក៏អាចកត់ត្រាជាប្រាក់រៀល ដុល្លារ ព័ត៌មានចំណាយពិស្តារ និង រូបថតដែលអាចថតតាមរយៈទូរសព្ទដៃដោយផ្ទាល់។
ព័ត៌មានពីការបង្កើនចំណូល
ផ្ដល់ជូននូវព័ត៌មានផ្សេងៗទាក់ទងនឹងលទ្ធភាពបង្កើនចំណូលសម្រាប់អ្នក ដូចជា ការងាររយៈពេលខ្លី ការងារដែលអាចធ្វើនៅគេហដ្ឋាន ការងារងាយៗ ជាដើម។ល។
ព័ត៌មានពីការបន្ថយចំណាយ
ផ្ដល់ជូននូវព័ត៌មានផ្សេងៗទាក់ទងនឹងការកាត់បន្ថយចំណាយដូចជា ព័ត៌មានពីការបញ្ចុះតម្លៃ ការសន្សំពិន្ទុជាដើម ។ល។
មុខងារអោយខ្ចី ឬ សងលុយ
កត់ត្រាលុយឱ្យគេខ្ចី លុយខ្ចីគេ លុយជំពាក់គេ និងលុយត្រូវសងគេ។
មុខងារដាក់ប្រាក់សន្សំ
តាមដានការកត់ត្រាលុយសន្សំសម្រាប់គោលបំណងណាមួយ ដូចជា សន្សំសម្រាប់រៀបអាពាហ៍ពិពាហ៍។ល។
មុខងារព័ត៌មានរំលឹក
គឺជាមុខងារមួយដែល បង្ហាញជាសារជូនដំណឹង នៃចំណូល និងចំណាយដែលបានកត់ត្រាទុក អាចជា ប្រចាំខែ ឬប្រចាំឆ្នាំ
មុខងារសម្គាល់
សម្គាល់អាចជា ឈ្មោះមនុស្ស(សមាជិកគ្រួសារ) វត្ថុ ឬសេវាកម្ម ណាមួយដែលលោកអ្នកចង់តាមដានឱ្យស៊ីជម្រៅបន្ថែមរាល់ចំណាយចំណូល។
មុខងារដោនឡូតទិន្នន័យ
លោកអ្នកអាចទាញយកទិន្នន័យចំណូល និងចំណាយដែលបានកត់ត្រាទុកបាន ដោយគ្រាន់តែកំណត់កាលបរិច្ឆេទពីពេលណា ដល់ពេលណា ហើយបន្ទាប់មកធ្វើការដោនឡូត។
មុខងាររបាយការណ៍
រាល់ទិន្នន័យចំណូល ចំណាយដែលបានកត់ត្រាហើយ អាចមើលជារបាយការណ៍ ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ និងតាមប្រភេទ
Gallery of Chornor Application
តម្លៃសេវាកម្មសមរម្យ
លោកអ្នកអាចបង់ថ្លៃសេវាកម្មតាមរយៈ True Money, eMoney, Wing មកលេខទូរសព្ទ 0715533175 ឬតាមរយៈ ABA Mobile App
គម្រោង ក

មិនគិតថ្លៃ
៣ ខែ
គ្រប់គ្រងចំណូល(មិនកំណត់)
គ្រប់គ្រងចំណាយ(មិនកំណត់)
គ្រប់គ្រងប្រភេទ(គ្មាន)
គ្រប់គ្រងសំគាល់(គ្មាន)
របាយការណ៍ប្រចាំថ្ងៃ
គម្រោង ខ

១០០០០៛
១ឆ្នាំ
គ្រប់គ្រងចំណូល(មិនកំណត់)
គ្រប់គ្រងចំណាយ(មិនកំណត់)
គ្រប់គ្រងប្រភេទ(មិនកំណត់)
គ្រប់គ្រងសំគាល់(ចំនួន១២នាក់)
របាយការណ៍ប្រចាំថ្ងៃ ខែ និងតាមប្រភេទ
វីដេអូគន្លឹះ
វីដេអូបង្ហាញពីរបៀបប្រើប្រាស់កម្មវិធី ច.ណ
កម្មវិធីប្រើសម្រាប់កត់ត្រា ចំណូល និងចំណាយ សម្រាប់អ្នក ឬគ្រួសារអ្នក។ កម្មវិធីនេះអាចប្រើជាមួយ កុំព្យូទ័រ ទូរស័ព្ទដៃ (iOS និង Andriod) Tablet ឬ iPad។ រៀនគ្រប់គ្រងចំណាយដើម្បីបង្កើនចំណូល!
ដំបូងសូមដំឡើងកម្មវិធី ហើយចុះឈ្មោះប្រើ
Android: https://play.google.com/store/apps/details?id=chornor.ekhmer.com
iPhone: https://apps.apple.com/us/app/chornor/id1253102311 បន្ទាប់មកទៀតសូមមើលពីរបៀបប្រើនៅទីនេះhttps://www.facebook.com/ekhmer.chornor
ចុះឈ្មោះដំបូង អាចប្រើប្រាស់រយៈពេល ៣ខែដោយមិនគិតថ្លៃ។ បន្ទាប់ពី៣ខែ បង់ថ្លៃសេវាកម្ម ១០០០០៛ ក្នុង១ឆ្នាំ។
ការបង់ប្រាក់ អាចធ្វើតាមរយៈ Emoney, TrueMoney, Wing និងតាមរយៈ ABA mobile app