Dara - ស្ពានទៅកាន់ឌីជីថល
គឺជាកម្មវិធីសំរាប់ភ្ជាប់ទិន្នន័យអាណាឡូកមកកាន់ឌីជីថលដោយប្រើប្រាស់ QRcode និងទូរស័ព្ទដៃ។ អត្ថបទការសែត ទស្សនាវដ្តីដែលបោះពុម្ភចេញហើយគឺពិបាករក្សាទុកមើលពេលក្រោយឬចែករំលែកទៅអ្នកផ្សេង ក្រដាសផ្សាយពាណិជ្ជកម្មឬផ្លាកសញ្ញាមានទំហំតូចមិនអាចសរសេរពន្យល់អោយអស់សេចក្តី គឺជាបញ្ហាដែលយើងខ្ញុំគិតថា Dara អាចជួយដោះស្រាយបានដោយគ្រាន់តែដាក់ QRcode ដែលបង្កើតដោយ Dara នៅលើអត្ថបទការសែត ទស្សនាវដ្តី ក្រដាសផ្សាយពាណិជ្ជកម្ម នោះអ្នកអានអាចមើលនិងចែករំលែកបានដោយងាយស្រួល
មុខងារពិសេសៗ នៃកម្មវិធី

កាត់បន្ថយការប្រើប្រាស់ក្រដាស

គ្រាន់តែមាន QRcode ដែលបង្កើតដោយកម្មវិធី Dara គឺគ្រប់គ្រាន់សម្រាប់ឱ្យអ្នកប្រើអាចអាននិងចែករំលែកបាន នោះមានន័យថាលោកអ្នកអាចកាត់បន្ថយការចំណាយលើការប្រើប្រាស់ក្រដាសបានច្រើន។

អាចរកចំណូលតាមរយ:ការផ្សាយពាណិជ្ជកម្ម

Dara មានមុខងារគ្រប់គ្រងពាណិជ្ជកម្មដែលអាចឱ្យ ការសែតឬទស្សនាវដ្តី អាចរកចំណូលម្ដងទៀតតាមរយ:ការផ្សព្វផ្សាយអត្ថបទនៅលើកម្មវិធី Dara។

គ្រប់គ្រងសមាជិក

លោកអ្នកអាចគ្រប់គ្រងសមាជិកដែលអាចមានសិទ្ធិចូលអាចអត្ថបទរបស់អ្នក។ មុខងារនេះល្អសម្រាប់អ្នកដែលចង់រកចំណូលតាមរយ:ការបង់ប្រាក់ប្រចាំខែឬឆ្នាំដើម្បីចូលជាសមាជិក។
កម្រងរូបភាព