សំរាប់ធុរកិច្ចផ្សេងៗ
MARA អាចប្រើបានជាមួយទូរសព្ទដៃ Tablet ឬ iPad។ ដូច្នេះប្រសិនបើលោកអ្នកចង់ទទួលមតិយោបល់ពីអតិថិជនគឺគ្រាន់តែដាក់តាំង Tablet ឬ iPad ដែលមានកម្មវិធី MARA គឺជាការស្រេច។ អតិថិជនគ្រាន់តែចុចលើអេក្រង់ Tablet ឬ iPad គឺអាចបង្ហាញពីការគិតរបស់ខ្លួនចំពោះសេវាកម្មណាមួយបានដោយងាយស្រួល។ MARA ក៏មានមុខងារចាប់រង្វាន់ផងដែរ មុខងារនេះអាចឱ្យម្ចាស់ក្រុមហ៊ុន ឬហាងផ្តល់រង្វាន់ដល់អតិថិជនជាការអរគុណចំពោះការចូលរួមសហការផ្តល់យោបល់។ មុខងារមួយនេះល្អសម្រាប់ ហាងតូចធំ ភោជនីយដ្ឋាន ធនាគារ សណ្ឋាគារ (មានមុខងារ ដាក់តាមបន្ទប់ភ្ញៀវ) អគារការិយាល័យ ផ្សារទំនើប ជាដើម។ តម្លៃការប្រើប្រាស់មុខងារគឺ ១២០០០ រៀល (មិនទាន់គិតពន្ធ VAT) ក្នុង១កម្មវិធី (Program) ក្នុង ១ខែ ។ ប្រសិនចង់វិភាគស៊ីជម្រៅតាមពេលវេលាដែលអតិថិជនបានឆ្លើយ នោះតម្លៃគឺ ២៤០០០ រៀល (មិនទាន់គិតពន្ធ VAT) ក្នុង១កម្មវិធី (Program) ក្នុង ១ខែ។ ក្នុង១កម្មវិធីលោកអ្នកអាចបង្កើតសំណួរបានច្រើន។