Smart Contact
នាមប័ណ្ណក្រដាសត្រូវបានគេប្រើប្រាស់ជាទូទៅដើម្បីផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកនៅពេលដែលជួបគ្នា។ ក៏ប៉ុន្តែពេលលោកអ្នកបានទទួលបាននាមប័ណ្ណច្រើន តើលោកអ្នកមានការលំបាកក្នុងរៀបចំទុកដាក់ ជាពិសេសពិបាកក្នុងការស្វែងរកនាមប័ណ្ណដែរឬទេ? កម្មវិធី Smart Contact អាចជួយដោះស្រាយបញ្ហាលំបាកទាំងអស់នេះបាន ដោយផ្តល់លទ្ធភាពអោយលោកអ្នកបង្កើតនាមប័ណ្ណឌីជីផលតាមរយ:ទូរស័ព្ទដៃដោយផ្ទាល់។ តាមរយ:កម្មវិធីនេះ លោកអ្នកអាចផ្លាស់ប្តូរនាមប័ណ្ណជាមួយដៃគូរតាមរយ: QRcode ហើយអាចស្វែងរកនាមប័ណ្ណបានយ៉ាងងាយស្រួល។
មុខងារពិសេសៗ នៃកម្មវិធី
កម្មវិធីប្រើសម្រាប់កត់ត្រា ចំណូល និងចំណាយ សម្រាប់អ្នក ឬគ្រួសារអ្នក។ កម្មវិធីនេះអាចប្រើជាមួយ កុំព្យូទ័រ ទូរសព្ទដៃ (iOS និង Andriod) Tablet ឬ iPad។

ការកត់ត្រាចំណូល

ចំណូលអាចកត់ត្រាទៅតាមប្រភេទនៃចំណូលរបស់លោកអ្នកដូចជា ប្រាក់ខែ ការលក់ដូរ អំណោយ ជួល គម្រោង សេវាកម្ម លក់អចលនវត្ថុ លក់យាន្តជំនិះ ប្រាក់រង្វាន់ ការវិនិយោគ និងការប្រាក់។ ចំណូលក៏អាចកត់ត្រាជាប្រាក់រៀល ដុល្លារ ព័ត៌មានចំណូលពិស្តារ និង រូបថតដែលអាចថតតាមរយៈទូរសព្ទដៃដោយផ្ទាល់។

ការកត់ត្រាចំណាយ

ចំណាយអាចកត់ត្រាតាមប្រភេទនៃការចំណាយរបស់លោកអ្នកដូចជា សំលៀកបំពាក់ សាំង ម៉ាស៊ូត ជួសជុល ម្ហូបអាហារ ជួលផ្ទះ សុខភាព ទូរសព្ទ កម្សាន្ត ធានារ៉ាប់រង បង់រំលាស់ ថ្លៃទឹក ថ្លៃភ្លើង ឈ្នួល ការសិក្សា ពិធីបុណ្យ គ្រឿងអេឡិចត្រូនិច មង្គលការ ការធ្វើដំណើរ ការប្រាក់ ពន្ធដារ ។ ចំណាយក៏អាចកត់ត្រាជាប្រាក់រៀល ដុល្លារ ព័ត៌មានចំណាយពិស្តារ និង រូបថតដែលអាចថតតាមរយៈទូរសព្ទដៃដោយផ្ទាល់។

ព័ត៌មានពីការបង្កើនចំណូល

ផ្ដល់ជូននូវព័ត៌មានផ្សេងៗទាក់ទងនឹងលទ្ធភាពបង្កើនចំណូលសម្រាប់អ្នក ដូចជា ការងាររយៈពេលខ្លី ការងារដែលអាចធ្វើនៅគេហដ្ឋាន ការងារងាយៗ ជាដើម។ល។

ព័ត៌មានពីការបន្ថយចំណាយ

ផ្ដល់ជូននូវព័ត៌មានផ្សេងៗទាក់ទងនឹងការកាត់បន្ថយចំណាយដូចជា ព័ត៌មានពីការបញ្ចុះតម្លៃ ការសន្សំពិន្ទុជាដើម ។ល។

មុខងារអោយខ្ចី ឬ សងលុយ

កត់ត្រាលុយឱ្យគេខ្ចី លុយខ្ចីគេ លុយជំពាក់គេ និងលុយត្រូវសងគេ។

មុខងារដាក់ប្រាក់សន្សំ

តាមដានការកត់ត្រាលុយសន្សំសម្រាប់គោលបំណងណាមួយ ដូចជា សន្សំសម្រាប់រៀបអាពាហ៍ពិពាហ៍។ល។

មុខងារព័ត៌មានរំលឹក

គឺជាមុខងារមួយដែល បង្ហាញជាសារជូនដំណឹង នៃចំណូល និងចំណាយដែលបានកត់ត្រាទុក អាចជា ប្រចាំខែ ឬប្រចាំឆ្នាំ

មុខងារសម្គាល់

សម្គាល់អាចជា ឈ្មោះមនុស្ស(សមាជិកគ្រួសារ) វត្ថុ ឬសេវាកម្ម ណាមួយដែលលោកអ្នកចង់តាមដានឱ្យស៊ីជម្រៅបន្ថែមរាល់ចំណាយចំណូល។

មុខងារដោនឡូតទិន្នន័យ

លោកអ្នកអាចទាញយកទិន្នន័យចំណូល និងចំណាយដែលបានកត់ត្រាទុកបាន ដោយគ្រាន់តែកំណត់កាលបរិច្ឆេទពីពេលណា ដល់ពេលណា ហើយបន្ទាប់មកធ្វើការដោនឡូត។

មុខងាររបាយការណ៍

រាល់ទិន្នន័យចំណូល ចំណាយដែលបានកត់ត្រាហើយ អាចមើលជារបាយការណ៍ ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ និងតាមប្រភេទ
តម្លៃសេវាកម្មសមរម្យ
លោកអ្នកអាចបង់ថ្លៃសេវាកម្មតាមរយៈ True Money, eMoney, Wing មកលេខទូរសព្ទ 0715533175 ឬតាមរយៈ ABA Mobile App

គម្រោង ក

Icon
មិនគិតថ្លៃ ៣ ខែ

គ្រប់គ្រងចំណូល(មិនកំណត់)

គ្រប់គ្រងចំណាយ(មិនកំណត់)

គ្រប់គ្រងប្រភេទ(គ្មាន)

គ្រប់គ្រងសំគាល់(គ្មាន)

របាយការណ៍ប្រចាំថ្ងៃ

គម្រោង ខ

Icon
១០០០០៛ ១ឆ្នាំ

គ្រប់គ្រងចំណូល(មិនកំណត់)

គ្រប់គ្រងចំណាយ(មិនកំណត់)

គ្រប់គ្រងប្រភេទ(មិនកំណត់)

គ្រប់គ្រងសំគាល់(ចំនួន១២នាក់)

របាយការណ៍ប្រចាំថ្ងៃ ខែ និងតាមប្រភេទ

សំណួរផ្សេងៗ
សំណួរដែលសួរជាញឹកញាប់
វិដេអូគន្លឹះ
វីដេអូបង្ហាញពីរបៀបប្រើប្រាស់កម្មវិធី ច.ណ
ជំនួយការបច្ចេកទេស
លោកអ្នកអាចទំនាក់ទំនងមកខាងយើងខ្ញុំអំពីចម្ងល់ផ្សេងៗតាមរយៈ
កម្រងរូបភាព