សុខៈ (SOKA)
សុខភាពគឺជាបញ្ហាចំបងដែលយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់។ ប៉ុន្តែដោយសារមូលហេតុផ្សេងៗមនុស្សភាគច្រើន ច្រើនមើលស្រាលលើការតាមដានសុខភាពប្រចាំថ្ងៃ រហូតដល់ពេលឈឺគឺហួសពេល ពិបាកព្យាបាល ឬមិនអាចព្យាបាលបាន។ ពេលខ្លះអ្នកជំងឺមិនបានរៀបរាប់រោគសញ្ញាបានអស់ និងច្បាស់លាស់ ប្រាប់ដល់គ្រូពេទ្យ ក៏ជាមូលហេតុធ្វើឱ្យគ្រូពេទ្យធ្វើការវិនិច្ឆ័យមិនត្រូវ ហើយធ្វើការព្យាបាលមិនត្រូវកន្លែង។ កម្មវិធីសុខៈ (SOKA) គឺជាកម្មវិធីមួយដែលស្រួលប្រើសម្រាប់កត់ត្រាសុខភាពប្រចាំថ្ងៃ តាមរយ:ទូរសព្ទដៃ (Android និង iPhone )។
មុខងារពិសេសៗ នៃកម្មវិធី

ចំណេះដឹងទូទៅ

នៅក្នុងកម្មវិធីនេះមានសន្ទានុក្រមផ្នែកវេជ្ជសាស្ត្រដែលលោកអ្នកអាចស្វែងរកតាមតម្រូវការជាក់ស្តែង និងមានព័ត៌មានពីសារធាតុចិញ្ចឹមផ្សេងៗដូចជា វីតាមីន ប្រូតេអុីន សារធាតុខ្លាញ់ កាល់ស្យូម ជាដើម ដែលលោកអ្នកអាចសិក្សាស្វែងយល់។

ការកត់ត្រា

លោកអ្នក អាចកត់ត្រាការបរិភោគអាហារប្រចាំថ្ងៃដើម្បីតាមដានថាតើក្នុង១ខែៗលោកអ្នកបានបរិភោគអ្វីខ្លះ ត្រី ឬមួយ សាច់ជ្រូក ឬមួយ សាច់គោ។ ក្រៅពីនេះលោកអ្នកអាចកត់ត្រា កម្រិតទម្ងន់ (BMI) សម្ពាធឈាម ជាតិស្ករ ការហាត់ប្រាណ រោគសញ្ញា ជំងឺដែលធ្លាប់កើត និងតេស្តឈាម ជាដើម។

ស្វែងរកមន្ទីរពេទ្យ

សុខៈ (SOKA) ប្រើប្រាស់ព័ត៌មានទីតាំងរបស់អ្នកប្រើដែលកំពុងស្ថិតនៅ ដើម្បីស្វែងរកព័ត៌មានរបស់មន្ទីរពេទ្យដែលស្ថិតនៅក្នុងរង្វង់ ៣ គីឡូម៉ែត។ លោកអ្នកអាចស្វែងរកមន្ទីរពេទ្យតាមប្រភេទមន្ទីរពេទ្យ និងតាមមន្ទីរពេទ្យណាដែលទទួលសេវាកម្ម បសស។

ស្វែងរកវេជ្ជបណ្ឌិត

លោកអ្នកអាចស្វែងរកវេជ្ជបណ្ឌិតតាមប្រភេទឯកទេសផ្សេងៗ ហើយអាចកំណត់វេជ្ជបណ្ឌិតណាជាវេជ្ជបណ្ឌិតរបស់អ្នកដើម្បីពិគ្រោះយោបល់ ។

មុខងារសំរាប់វេជ្ជបណ្ឌិត

វេជ្ជបណ្ឌិតងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ និងគ្រប់គ្រងអ្នកជំងឺ។ វេជ្ជបណ្ឌិតអាចកំណត់តម្លៃប្រចាំខែ ឬឆ្នាំសម្រាប់ការពិគ្រោះយោបល់ទូទៅដែលមិនចាំបាច់ជួបអ្នកជំងឺដោយផ្ទាល់។

តម្លៃប្រើប្រាស់

នៅពេលចុះឈ្មោះដំបូង លោកអ្នកអាចសាកល្បងប្រើកម្មវិធីនេះដែលមានមុខងារទាំងអស់ដោយមិនគិតថ្លៃចំនួន ៦ខែ។ បន្ទាប់ពីនេះប្រសិនបើលោកអ្នកពេញចិត្តហើយសម្រេចប្រើកម្មវិធីនេះបន្ត លោកអ្នកត្រូវបង់ចំនួន ២០.០០០ រៀលក្នុង ១ឆ្នាំ សម្រាប់អ្នកប្រើទូទៅ និង ១០៤.០០០ រៀលក្នុង១ឆ្នាំសម្រាប់វេជ្ជបណ្ឌិត។
កម្រងរូបភាព