VisitorKeeper
កម្មវិធីនេះគឺប្រើប្រាស់សម្រាប់កត់ត្រាភ្ញៀវដែលបានមក អគារពាណិជ្ជកម្ម ការិយាល័យ ក្រុមហ៊ុន អង្គការ ឬស្ថាប័ននានា ។ ក្រៅពីនេះក៏អាចប្រើប្រាស់សម្រាប់កត់ត្រាភ្ងៀវដែលមកចូលរួមក្នុង កម្មវិធីតាំងពិព័រណ៍ សិក្ខាសាលា ឬកម្មវិធីផ្សេងៗទៀត។ ចំនួនភ្ញៀវនឹងត្រូវចងក្រងជាទិន្នន័យដែលម្ចាស់កម្មវិធី ឬអគារ ឬក្រុមហ៊ុន អាចយកមកវិភាគមើល តាមថ្ងៃ តាមខែ និងតាមឆ្នាំ។ ការគ្រប់គ្រងភ្ញៀវចេញចូលគឺជាយុទ្ធសាស្ត្រការពារសុវត្ថិភាពមួយសម្រាប់ អគារ និងការិយាល័យធ្វើការ។ ការកត់ត្រាមានបីប្រភេទ៖ ទី១) ភ្ញៀវកត់ត្រាដោយខ្លួនឯងតាមរយៈ Tablet ឬiPad ឬកុំព្យូទ័រដែលអាចបញ្ជាតាមអេក្រង់បាន ទី២) បុគ្គលិកទទួលភ្ញៀវជាអ្នកកត់ត្រា ទី៣) កត់ត្រាតាមប្រព័ន្ធអនឡាញដោយផ្ទាល់ក្នុងករណីជាកម្មវិធីណាមួយ ។
មុខងារពិសេសៗ នៃកម្មវិធី

សម្រាប់ការិយាល័យ

VisitorKeeper អាចគ្រប់គ្រងបុគ្គលិកទទួលភ្ញៀវ និងកំណត់គោលបំណងផ្សេងៗ ដែលអាចឱ្យភ្ញៀវជ្រើសរើសនៅពេលកត់ត្រា។ ទិន្នន័យអាចមើលតាម ថ្ងៃ ខែ ឆ្នាំ និងគោលបំណងបាន ។

សម្រាប់អគាពាណិជ្ជកម្ម

VisitorKeeper អាចគ្រប់គ្រងបុគ្គលិកទទួលភ្ញៀវ និងមានលទ្ធភាពបញ្ចូលទិន្នន័យការិយាល័យទាំងអស់នៅក្នុងអគារ ដើម្បីឱ្យភ្ញៀវអាចជ្រើសរើស នៅពេលកត់ត្រាការចេញចូល ។ របាយការណ៍ទិន្នន័យអាចមើលតាមការិយាល័យក្រុមហ៊ុននីមួយៗបាន។

សម្រាប់កម្មវិធីផ្សេងៗ

VisitorKeeper មានមុខងារពិសេសមួយទៀតដែលអាចឱ្យអ្នកដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីចុះឈ្មោះតាមអនឡាញបាន។
កម្រងរូបភាព